បន្ទប់របស់យើង

សណ្ឋាគារ អិលប៊ីអិន អាស៊ាន រៀបចំបន្ទប់ជាពីរប្រភេទ ដូចជា Standard Room និង Deluxe Room ។
Deluxe Room គឺជាបន្ទប់កញ្ចក់ដែលអាចមើលឃើញនូវទេសភាពទន្លេមេគង្គ
និងសំរស់ស្ពានគីហ្សូណានាពេលរាត្រីទៀតផង។ បន្ទប់ទឹកមានផាសុកភាព
និងអនាម័យបំពាក់ទៅដោយម៉ាស៊ីន
ទឹកក្តៅទឹកត្រជាក់ សណ្ឋាគារក៏មានបំពាក់ប្រពន្ធ័ចម្រោះ
និងកែច្នៃប្រើប្រាស់ទឹកឡើងវិញ ដើម្បីចូលរួមចំណែកកាត់
បន្ថយការបំពុលបរិស្ថានផងដែរ។

ភោជនីយដ្ឋាន

សណ្ឋាគារ អិលប៊ីអិនអាស៊ាន មានចុងភៅពិសេសៗបំរើម្ហូបអាហារ
ដូចជា អាហារបែបខ្មែរ ចិន ថៃនិងជប៉ុន ជាងនេះទៅទៀត
សណ្ឋាគារក៏មានរៀបចំអាហារជាលក្ខណៈបូហ្វេផងដែរ។

15774814_652744851563565_1158751038475088008_o

ឌឹរីវើស្កាយបារ (The River Sky Bar)

ឌឹរីវើស្កាយបារ(The River Sky Bar)
ជាទីកន្លែងដែលមានភាពទំនើបទាន់សម័យ អាចប្រៀបធៀបបាន
ទៅនឹង ស្កាយបារ ដែលមានតាមបណ្តាសណ្ឋាគារមួយចំនួន
នៅក្នុងតំបន់ដូចជាប្រទេស សិង្ហបុរីជាដើម។
ភ្ញៀវដែលមកស្នាក់លេងនៅទីនេះក៏អាចគយគន់ទេសភាព
ថ្ងៃលិចពីជាន់ខ្ពស់បង្អស់នៃសណ្ឋាគារ រីករាយជាមួយ
និងបរិយាកាសខ្យល់ត្រជាក់បរិសុទ្ធ
ភ្លក់នូវរសជាតិស្រាក្រឡុក និងស្តាប់តន្ត្រីពិរោះៗ។